ភ្នំពេញៈ នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីយុវជនម្នាក់ដេកស្លាប់ ត្រង់ចំណុចឃ្លាំងក្រឡឹង ស្ថិតតាមបណ្ដោយផ្លូវលេខ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ រស់ សំបូរ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជាងក្រឡឹង មានស្រុកកំណើតនៅភូមិរកាធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីជាងក្រឡឹងដូចគ្នាបានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានធ្វើដំណើរទៅលេងស្រុក ជាមួយខ្លួនដើម្បីចូលរួមមង្គលការមិត្ត រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ទើបត្រឡប់មកវិញ ដោយជនរងគ្រោះបានយកទាពីស្រុក មកធ្វើម្ហូបក្លែម និងផឹកស្រាបៀរអស់ ២កំប៉ុង ក៏ចូលដេកបាត់ទៅ ស្រាប់តែព្រឹកឡើង មិនឃើញមិត្តចុះមកធ្វើការ ក៏ទៅដាស់ឲ្យក្រោកតែមិនភ្ញាក់ ស្ទាបមើលទើបដឹងថា ស្លាប់ រួចរាយការណ៍ជូនសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យវិច័យ។
មូលហេតុ៖ ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ។
ក្រោយពេលធ្វើកោសល្យវិច័យ រួចសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
មតិយោបល់