ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបលេខរដ្ឋ 34 2-0219 សង្ស័យជារបស់អ្នកធំ កៀរបណ្ដាលឲ្យមនុស្សរងរបួស ម្ចាស់ឡានបើកចូលក្នុងក្រសួងកសិកម្ម យ៉ាងលឿន

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊េរីទំនើប បើកបត់ឆ្វេងមិនប្រយ័ត្នគៀម៉ូតូពីរគ្រឿង បណ្តាលឲ្យដួលមនុស្សរងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តម៉ាក សឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ 34 2-0219 ។
ម៉ូតូម៉ាក ហុងដាឌ្រីម ឌុបគ្នា ២នាក់ របួសស្រាលម្នាក់ ធ្ងន់ម្នាក់ និងម៉ូតូម៉ាក ស្កុបពី ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់មុខក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបត់ឆ្វេងតែមិនប្រយ័ត្នក៏ជ្រុលទៅកៀរម៉ូតូ ២គ្រឿង បណ្ដាលឲ្យម៉ូតូស្កុបពីផ្លោងទៅបុករថយន្តម៉ាក រេនជឺ មនុស្សរងរបួស រួចឡាននោះបើកចូលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបាត់ ក៏លេចចេញតំណាងរថយន្តមកដោះស្រាយជាមួយជនរងគ្រោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមបញ្ជាក់៖ ករណីខាងលើនេះ រថយន្តស៊េរីទំនើបសង្ស័យជារបស់អ្នកធំ ប៉ះហើយក៏ស្រវេស្រវ៉ាបើកចូលក្នុងក្រសួងកសិកម្ម សង្ស័យខ្លាចអ្នកកាសែតមកទាន់ ផ្តិតយករូបភាពទៅផ្សាយ សូម្បីតែភ្នាក់ងារសារព័ត៌មាន Post News ចុះដល់ទីតាំងកើតហេតុក៏គ្មានប្រភពណាបញ្ជាក់ពីសមត្ថកិច្ច ពេលសួរនាំទៅម្នាក់ៗ ឆ្លើយមិនដឹងរថយន្តមួយណា ហាក់បីដូចជាស្រពេចស្រពិល ៕

មតិយោបល់