ព័ត៌មានជាតិ

ឆក់កាបូបជនបរទេសមិនបានប៉ុន្មានផងជាប់ខ្នោះទាំង៤នាក់បាត់

ភ្នំពេញៈ កាលពីវេលាម៉ោង០១និង១០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ចំនុចផ្លូវលេខ១៤៨កែង១៣ សង្កាត់ផ្សារកណ្តាលទី១ កម្លាំង អ ហ ខណ្ឌដូនពេញ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីលួចមានស្ថានទំងន់ទោស (ឆក់កាបូបជនបរទេស)
១-ឈ្មោះ រស់ សុភក្រ្ត័ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅម្តុំរោងកុនហែមជាតិផ្លូវ១៣០សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញ (ជាអ្នកឆក់)។
២-ឈ្មោះ ជ័យ វាសនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
៣-ឈ្មោះ ផែន វ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
៤-ឈ្មោះ ទូច ចិន្តា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជិតគល់ស្ពានស្ទឹងមានជ័យ។
វត្ថុតាងចាប់យក
-ទូរស័ព្ទ០១គ្រឿងម៉ាកXIAOMI
-លិខិតឆ្លងដែនលេខPAF482498ចំនួន០១ក្បាល
-អត្តសញ្ញាណប័ណ្ណចំនួន០១
-កាតធនាគារចំនួន០២
-ប័ណ្ណបើកបរចំនួន០១សន្លឹក
-កាបូបតូចចំនួន០២
-កាបូបស្ពាយពណ៌ខ្មៅចំនួន០១
-ម៉ូតូម៉ាកVIVA ពណ៌ខ្មៅ ស្លាកលេខ1AU-2277 (ជារបស់ជនសង្ស័យធ្វើសកម្មភាព)
-លុយចំនួន ១០០ដុល្លាសហរដ្ឋអាមេរិច
-លុយខ្មែរចំនួន ២០០០រៀល
-លុយថៃចំនួន ៨២០បាត
-លុយEUROចំនួន ៦៣០EURO
-ឯកសារ០១ចំនួន
ជនរងគ្រោះឈ្មោះ MARINA CRUZMONTULL ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិអេស្ប៉ាញ មុខរបរសិស្ស ស្នាក់នៅអូតែល19 ហេបភីហោស៍បន្ទប់លេខ២១ជាន់២ ផ្លូវលេខ១៤៨កែងនឹងផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះដើរថ្មើរជើងតាមបណ្តាយផ្លូវ១៤៨កែង១៣ (ខាងជើងផ្សារកណ្តាល) ស្រាប់តែជនសង្ស័យឈ្មោះ រស់ សុភ័ក្រ្ត បានជិះម៉ូតូ០១គ្រឿងម៉ាក VIVA ពណ៌ខ្មៅមកក្បែរ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសំរេច និងបានជិះគេចខ្លួនបាត់ ។
ក្រោយកើតហេតុ កំលាំងល្បាតបានចុះដល់ទីតាំងខាងលើ និងបានសាកសួរជនរងគ្រោះនិងសាក្សីជុំវិញកន្លែងកើតហេតុ ទើបយើងកំណត់មុខសញ្ញាបាន ហើយក៏បើកប្រតិបត្តិការបង្រ្កាបជាក់ស្តែង ចំនុចអាគារអ៊ីដេន ចូលតាមច្រកឌឿងហែម ជាន់ទី២ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល១ និងបានឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន០៤នាក់ ព្រមទាំងដកហូតកាបូបស្ពាយរបស់ជនរងគ្រោះមកវិញផងដែរ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ឈ្មោះ រស់ សុភ័ក្រ្ត បានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារកាលពីដើមឆ្នាំ២០១៨ រយៈពេល០១ឆ្នាំ ករណីលួច (ឆក់កាបូប)
ចំពោះវត្ថុតាង យើងបានធ្វើកំណត់ហេតុប្រគល់/ទទួលអោយទៅជនរងគ្រោះវិញហើយ ។ ជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌអហរាជធានី ដើម្បីចាត់ការបន្ត៕

 

មតិយោបល់