ព័ត៌មានជាតិ

នាយចឺម តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរបែកក្បាល៥ថ្នេរ សង្ស័យឆាតទៅរកសង្សាគេ

ប៉ៃលិន: នៅវេលាម៉ោង ០៤និង២០នាទី ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៩ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយករណីកើតឡើងចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេរ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។
ចំណែកជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ។ ដោយជនសង្ស័យបានយកកំណាត់ឈឺប្រវែងប្រហែល ០.៥ ម៉ែត្រ មកវាយជនរងគ្រោះបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលចំនួន ៥ថ្នេ រ (ធ្ងន់) និងបណ្ដាលឲ្យបែកទូរស័ព្ទម៉ាក IphoneX ចំនួន ១ គ្រឿងរបស់ជនរងគ្រោះ (ខូចទាំងស្រុង)។
មូលហេតុដោយជនសង្ស័យប្រច័ណ្ឌ ព្រោះជនរងគ្រោះបានឆាតទៅរកសង្សារបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់