ភ្នំពេញៈ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី ករណីហិង្សាដោយចេតនា (ចាក់នឹងកាំបិតចុងស្រួច) ចំណុចភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនបង្កឈ្មោះ ហូយ ពិសិដ្ឋ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ជាងសំណង់ មានស្រុកកំណើតភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះ មឿង ហេង ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង (ស្នាក់នៅបន្ទប់ជួលជាមួយគ្នា)
សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុជនបង្ក និងជនរងគ្រោះ ទាំងពីរនាក់បាននាំគ្នាទៅហូបស៊ុប នៅភូមិតាភេម សង្កាត់កំបូល លុះពេលហូបស៊ុបរួច ក៏នាំគ្នាមកបន្ទប់ជួលនៅភូមិតាសេក សង្កាត់កំបូលវិញ នៅពេលមកដល់បន្ទប់ជួល បានឈ្លោះប្រកែក ទាស់សំដីគ្នានៅពេលនោះ មានអ្នកជិតខាងមកជួយឃាត់ដែរ តែជនបង្កមិនស្ដាប់ ស្រាប់តែយកកូនកាំបិតបត់ចាក់ទៅលើជនរងគ្រោះត្រូវចំនួនពីរកាំបិត (មួយកាំបិតត្រូវចំក្រោមដោះខាងឆ្វេង និងមួយកាំបិតទៀតត្រូវចំពោះខាងស្ដាំ) ភ្លាមៗនោះក៏មាន ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ចុះមកអន្តរាគមន៍ ឃាត់បានជនបង្កនៅនឹងកន្លែងកើតហេតុ យកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលកំបូល ហើយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។
សម្ភារៈដកហូត៖ កូនកាំបិតបត់ចុងស្រួចចំនួន០១។
ជនបង្កហិង្សាដោយចេតនាខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់រួចហើយ៕
មតិយោបល់