ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងសាកកម្លាំងគ្នា បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង

តាកែវ: កាលពីវេលាម៉ោង ៤ និង ៥៥នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតភូមិអង្គ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CG-8857 បើកបរដោយឈ្មោះ ជូ គួយអេង ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រាំងអំពិល ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស (របួសធ្ងន់) បើកម៉ូតូចេញពីផ្ទះឆ្លងផ្លូវ ក៏ត្រូវម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កណ្ដាល 1T-1266 បើកបរដោយឈ្មោះ ចំណាន តូនី ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស (របួសធ្ងន់)។

មូលហេតុ៖ បើកបរមិនគោរពសិទ្ធិអាទិភាព។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល រង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់