គូស្នេហ៍មួយគូរដែលខាងប្រុសមានឈ្មោះថា Alexis Taborda វ័យ ២៦ ឆ្នាំ និងខាងស្រី Karen Bruselario វ័យ ២៨ ឆ្នាំ បានធ្វើឲ្យក្តីស្រមៃនៃអាពាហ៍ពិពាហ៍ស្របច្បាប់របស់ពួកគេក្លាយទៅជាការពិតដូចគូស្នេហ៍ធម្មតាផ្សេងទៀត។ បើយោងតាមប្រភពព័ត៌មានបរទេសនានាឲ្យដឹងថាពីមុន Karen គឺជាស្ត្រីបានប្រែក្លាយទៅជាប្រុសខណៈដែល Taborda Alexis បានប្តូរទៅជាស្រី។
គូស្នេហ៍មួយគូរនេះបានទទួលជីវិតអាពាហ៍ពិពាហ៍នៅភាគខាងជើងនៃទីក្រុង Victoria ឥឡូវនេះពួកគេបានធ្វើការវះកាត់ផ្លាស់ប្តូរភេទ។ ប៉ុន្តែពីមុនមកដោយសារតែអ្នកទាំងពីរមិនទាន់បានវះកាត់ប្លាស់ប្តូរសរីរាង្គបន្តពូជធ្វើឲ្យពួកគេមានផ្ទៃពោះបាន ហើយក្នុងរយៈពេល ៣៦ សប្តាហ៍គេរំពឹងថាក្មេងដែលនៅក្នុងពោះនឹងកើតចេញមកដោយសារតែការវះកាត់។ Karen បាននិយាយថាបើទោះជាគាត់មិនបានរៀបអាពាហ៍ពិពាហ៍ស្រប់ច្បាប់ ប៉ុន្តែគាត់នឹងប្រារព្ធកម្មវិធីឡើងនៅក្នុងសាសនាគ្រីស្ទាន៕
មតិយោបល់