ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ វាយផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងបណ្ដាលឲ្យមានអ្នករងរបួស នៅខេត្តស្វាយរៀង

ស្វាយរៀង: កាលពីវេលាម៉ោង ៣ និង៣៥ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល មានករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើកដំបូលផ្ទះពលរដ្ឋ ១ខ្នង សង់ពីឈើប្រក់ស័ង្កសី ទំហាំ ៥x៨ ម៉ែត្រ។

ដោយទ្បែកនៅឃុំត្រពាំងស្ដៅ ឃុំអណ្ដូងពោធិ៍ ឃុំម្រាម និងឃុំកំពង់ត្រាច ស្រុករមាសហែក បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៨៧ខ្នង ក្នុងនោះរលំផ្ទះ ៣ខ្នង របើកដំបូល ៨៤ខ្នង និងរងរបួសស្ត្រី អាយុ ៥០ឆ្នាំម្នាក់៕

មតិយោបល់