ព័ត៌មានជាតិ

Updated៖ សូមប្រុងប្រយ័ត្ន! រយៈពេលត្រឹមតែ ១២នាទីប៉ុណ្ណោះ ផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង

បន្ទាយមានជ័យ: នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ត្រឹមតែរយ:ពេល ១២នាទីប៉ុណ្ណោះ អគ្គិភ័យបានឆាបឆេះទាំងស្រុង ផ្ទះថ្មក្រោម ឈើលើ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (សុំចូលរួមសោកស្តាយចំណោះម្ចាស់ផ្ទះផង) ។

ភ្លើងជាតម្រូវការចាំបាច់នូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែ៖
សូមមានការប្រុងប្រយ័ត្ន គ្រប់ពេលចេញពីផ្ទះ ត្រូវបិទភ្លើង បិទទឹក ពន្លត់ភ្លើង ធូប ទៀន ភ្លើងចង្ក្រាន
មុនចាកចេញពីផ្ទះ ទៅប្រកបមុខរបរ ធ្វើស្រែ ចម្ការ រកត្រី ចាប់សត្វ ។

ក្រោយពេលដុតភ្លើងចម្អិន អាហារ ត្រូវពន្លត់ឲ្យអស់ រួចចាំចាកចេញ។

បើមានករណីអគ្គិភ័យកើតឡើង សូមរាយការណ៍មកលេខទូរស័ព្ទ៖ 0977780018 / 067 280 707 / 012 813 787 ៕

មតិយោបល់