ភ្នំពេញៈ កាលពីវេលាម៉ោង ៧នឹង៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បុគ្គលិកម្នាក់គ្រាន់តែ ពេលឃើញទ្វារកញ្ចក់ហាងលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីបុគ្គលិកម្នាក់ ដែលស្នាក់នៅក្នុងហាងនោះបានរៀបរាប់ឲ្យដឹងថា នៅវេលាម៉ោង ៤ទៀបភ្លឺ ខ្លួនបានចុះមកបើកទ្វារឲ្យបុគ្គលិកផ្សេងទៀតចេញទៅក្រៅ រួចហើយក៏ចាក់សោឡើងទៅលើបន្ទប់សម្រាកបន្តដូចសព្វដង លុះដល់វេលាម៉ោង ៧ព្រឹក ស្រាប់តែឃើញសោទ្វារកញ្ចក់នោះ ត្រូវបានលោកចោរគាស់ចូល កកាយ រុករើអីវែកអីវ៉ាន់ ក្រឡុកក្រលៀត រាយប៉ាយពេញហាង។ បុគ្គលិកខាងលើបន្តឲ្យដឹងទៀតថា ក្រោយពេលត្រួតពិនិត្យមើលរួច សម្ភារៈដែលបាត់មានទូរស័ព្ទ ម៉ាក iPnoe 6 Plus មួយគ្រឿងតែប៉ុណ្ណោះ ចំណែកម៉ូតូ និងសម្ភារៈផ្សេងទៀតពុំមានការបាត់បង់ឡើយ។
សូមបញ្ជាក់៖ ករណីខាងលើនេះ ហើយខណ្ឌបឹងកេងកងក៏ទើបតែបង្កើតថ្មីផង មិនគួរណាឲ្យមានចោរគាស់ផ្ទះពលរដ្ឋក្នុងមូលដ្ឋាន សូមលោកអភិបាលខណ្ឌ និងអធិការ គួរពង្រឹងបន្ថែមល្បាតពូនស្ទាក់ជាប្រចាំផង ជាពិសេសជួយទប់ស្កាត់ល្បែងស៊ីសង ៕
មតិយោបល់