ព័ត៌មានជាតិ

ម្ដាយអាយុ ១៩ ប្រើហិង្សាលើកូនអាយុ ៤ឆ្នាំ ព្រោះខឹងរឿងលេងអង្ករទទឹកអស់ ៧គីទ្បូ ត្រូវសមត្ថកិច្ច នាំខ្លួនយកអប់រំ..

សៀមរាបៈ កាលពីវេលាម៉ោង ១ រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្រុមទី៥ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប សមត្ថកិច្ច បានហៅស្ត្រីម្នាក់ មកបំភ្លឺ និងឲ្យធ្វើកិច្ចសន្យា ករណីប្រើហិង្សាលើកូនតូច។

ជនរងគ្រោះឈ្មោះ យឺម រក្សា ភេទស្រី អាយុ ៤ឆ្នាំ មានម្ដាយឈ្មោះ ម៉ី រ៉ាវី អាយុ ១៩ ឆ្នាំ មុខរបរស៊ីឈ្នួលលាងចានឲ្យគេ និងឪពុកឈ្មោះ យឺន យន អាយុ៤០ ឆ្នាំ មុខរបរកម្មករសំណង់ អ្នកទាំងបីមានទីលំនៅភូមិ-ឃុំកើតហេតុ។

មូលហេតុ៖ កូនលេងអង្ករឲ្យទទឹកអស់ចំនួន ៧គីទ្បូក្រាម៕

មតិយោបល់