ព័ត៌មានជាតិ

យក​ម៉ូ​ទ័រទៅ​បូម​ទឹកស្រះ​ខាងក្រោយ​ផ្ទះ​ឆក់​ខ្សែភ្លើង​ស្លាប់​

​បន្ទាយមានជ័យ ៖ បុរស​ចំណាស់​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​ខ​ណះ​យក​ម៉ូ​ទ័រទៅ​បូម​ទឹកស្រះ​ខាងក្រោយ​ផ្ទះ ដោយ​មាន​ការធ្វេសប្រហែស​យក​ទួនឺ​វីស​ដោតត​ភ្ជាប់​ជាមួយ​ខ្សែភ្លើង​។​
​ហេតុការណ៍​ឆក់​ខ្សែភ្លើង​ស្លាប់​នេះ​កើតឡើង កាលពី​ថ្ងៃ​ទី​១៤​ខែ​សីហា​ឆ្នាំ​២០១៤ ប្រហែល​ម៉ោង​៧​និង​១០​នាទី នៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ មាន​ករណី​ឆក​ខ្សែរ​ភ្លើង​ស្លាប់ ។

លោក​វ​រះ​សេនីយ៍ យ​ត សុផល អធិការ​នៃ​អធិការដ្ឋាន​ស្រុក​មង្គល​បូរី​ប្រាប់ថា​: ជនរងគ្រោះ​ឈ្មោះ ស៉ីវ កូវ ភេ​ប្រុស អាយុ ៥៨ ឆ្នាំ​នៅ​ភូមិ​កើតហេតុ​មុន​កើ​ហេតុ​ជនរងគ្រោះ បាន​យក​ម៉ូ​ទ័រទៅ​បូមទឹក​ស្រះ​នៅ​ខាងក្រោយ ពេលនោះ​ជនរងគ្រោះ​បាន​យក​តូ​រ៉ូវី​សដោត​ប្រើ ហើយ​ក៏​ត្រូវ​ចរន្ត​ភ្លើង​ស្លាប់​នៅ និង កន្លែង​តែ​ម្តង ដោយ​មាន​ស្នាម​ប្រី​ភ្លើង​ឆេះ​ជាប់​នៅ និង ដើមទ្រូង​ខា​ឆ្វេង​៕​
photo19

មតិយោបល់