ព័ត៌មានជាតិ

Update៖ អាសូរណាស់! តែមួយពព្រឹចភ្នែកសោះ សប្បាយក្លាយជាទុក្ខ បុរសម្នាក់ ស្លាប់យ៉ាងរន្ធត់ រកសាច់ញាតិមិនទាន់ឃើញ

ភ្នំពេញ: យុវជនម្នាក់ បានបោកក្បាលបាក់.កស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត១គ្រឿង កំពុងបត់ឆ្វេងឆ្លងផ្លូវពេញទំហឹង កាលវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩
ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ត្រង់ចំណុចមុខសាលាបឋមសិក្សាជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សពជនរងគ្រោះ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក LANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-1007 ធ្វើដំណើរចេញពីសាលាឆ្លងផ្លូវបត់ឆ្វេង បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានម៉ូតូសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BJ-8720 ជិះដោយយុវជនម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ជាមួយល្បឿនលឿន ក៏ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តពេញទំហឹង បណ្ដាលឲ្យបោកក្បាលផ្ទប់ជាមួយរថយន្ត បាក់.កស្លាប់ភ្លាមៗតែម្ដង។

ភ្លាមៗនោះ ម្ចាស់រថយន្តបង្ក បន្តបើកទៅមុខបានចម្ងាយប្រមាណ ១៥ម៉ែត្រ ក៏ទុករថយន្តចោល ហើយគេចខ្លួនបាត់ស្រមោល
ដោយម៉ូតូ ខូចខាតមួយកំណាត់ស្ទើរទាំងស្រុង និងរថយន្តរងការខូចខាតក្រពឹតតិចទួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញចរាចរណ៍ក្រុង មកវាស់វែង យករថយន្ត និងម៉ូតូរងគ្រោះ ទៅរក្សាទុករង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់