ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូធ្លាក់រណ្ដៅ បណ្ដាលឲ្យបាក់កស្លាប់ នៅខេត្តកណ្ដាល

កណ្តាល: នៅថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤០នាទីយប់ លើផ្លូវលេខ២៦១ ចំណុចភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ដំណើររឿង៖ នៅមុនពេលកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-2829 បើកបរដោយឈ្មោះ គឹម កេន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានធ្លាក់ចូលរណ្ដៅស្ពាន ដែលកំពុងសាង់បណ្ដាលឲ្យបាក់កស្លាប់ដល់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍សំបួរមាស បានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ម៉ូតូខាងលើពិតជាធ្លាក់រណ្ដៅស្ពានដោយខ្លួនឯង។ រួចធ្វើកំណត់ហេតុប្រគល់សព និងម៉ូតូជូនក្រុមគ្រួសារ។

សន្និដ្ឋាន៖ របស់សមត្ថកិច្ចថា ដោយអ្នកបើកបរម៉ូតូស្រវឹងហើយបើកបរលឿន៕

មតិយោបល់