បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអនុវត្តធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ផណ ភាន អាយុ៣៥ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរស្រាវជ្រាវទាក់ទងករណីហិង្សាដោយចេតនាបណ្តាលឱ្យជនរងគ្រោះរងរបួសស្នាម ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួមននេះ គឺកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី នៅក្នុងមូលដ្ឋានកើតហេតុខាងលើជនងគ្រោះឈ្មោះ យ៉ែម ទួឆាយ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅក្រុមទី២ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានបុរសជាជនសង្ស័យខាងលើ ប្រព្រឹត្តអំពើហិង្សាទៅលើរូបគាត់ដោយប្រើប្រាស់ដំបងឈើជ្រុងវាយបណ្តាលឱ្យរងរបួសផ្នែកក្បាល ។
នៅក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសម្ថកិច្ចនគរបាល ហើយតាមរយៈពាក្យបណ្តឹងនេះទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនដើម្បីស្រាវជ្រាវតែម្តង។ ក្នុងពេលធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគាត់ពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះខាងលើដោយដំបងឈើជ្រុងពិតប្រាកដមែនដោយសារទំនាស់ពាក្យសំដី ។
បច្ចុប្បន្ននេះ ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក និងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕
មតិយោបល់