កណ្តាលៈ ករណីគ្រោះថ្នាក់ដោយត្រាត់ទ័ររអិលក្រឡាប់ធ្លាក់ព្រែកបណ្តាលអោយសង្កត់អ្នកបើកបរសស្លាប់ម្នាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំមាត់ព្រែកប៉ាងត្រើយខាងជើង ស្ថិតក្នុងភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះមាន ឈ្មោះ រ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករបើកបរ ត្រាក់ទ័រ មានទីលំនៅភូមិព្រែកក្រោល ឃុំព្រៃមូល ស្រុក ខេត្តកំពង់ឆ្នាំង បានបើកបរត្រាក់ទ័រ តាមបណ្ដោយមាត់ព្រែកប៉ាងត្រើយខាងជើង ក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅភ្ជួរដី លុះពេលមកដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវតូចសើមរអិល មេឃទើបនិងភ្លៀងរួចថ្មីៗ ក៏បណ្ដាលអោយរេចង្កូតធ្លាក់ផ្លូវ រអិលចូលព្រែកក្រឡាប់សង្កត់អ្នកបើកបរស្លាប់នៅនិងកន្លែងតែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួច សាកសពត្រូវបានប្រគល់អោយឈ្មោះចាន់ ទុន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាម្ចាស់ត្រាក់ទ័រ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដឹកយកទៅប្រគល់ជូនក្រុមគ្រួសារសព នៅខេត្តកំពង់ឆ្នាំង ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
រីឯត្រាក់ទ័រខូចខាតធ្ងន់ហើយសមត្ថកិច្ច បានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍កោះខែលជាបណ្ដោះអាសន្នសិន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់៕
មតិយោបល់