ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពីបទលួចទូរសព្ទ ២ករណីផ្សេងគ្នា

សៀមរាបៈ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងសៀមរាប ធ្វើការឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាភលួចទូរសព្ទ ២ករណីផ្សេងគ្នា។

ករណីទី១ ជនសង្ស័យឈ្មោះ ឯម លីដា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកការ៉ាឃេ បានធ្វើសកម្មភាពលួចម៉ាក iPhone 6 របស់អាជីវករលក់វត្ថុអនុស្សាវីយ៍ នៅចំណុចក្នុងផ្សារចាស់​ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំក្រុង.ខេត្តសៀមរាប កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតទូរសព្ទមកវិញ ហើយប្រគល់ជូនជនរងគ្រោះ។

ករណីទី២ ជនសង្ស័យមាន​ឈ្មោះ យឹម ភក្តី ហៅ ថុន ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដកហូតវត្ថុតាង បានធ្វើសកម្មភាពលួចទូរសព្ទមួយគ្រឿងម៉ាក IPhone6 Plus ពណ៌ប្រផេះ របស់ភ្ញៀវទេសចរជនជាតិចិននៅក្នុងផ្សារទំនើបអង្គរហ្វេស្សិន ផ្លាហ្សា ស្ថិតនៅភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតទូរសព្ទមកវិញ ហើយប្រគល់ជូនជនរងគ្រោះជាភ្ញៀវទេសចរជនជាតិចិន។

បច្ចុប្បន្នជនសង្ស័យទាំពីរ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់តារតាមនីតិវិធីច្បាប់៕

មតិយោបល់