ព័ត៌មានជាតិ

ជនជាតិបារាំងម្នាក់បើករថយន្តទៅបុកជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

តាកែវ: កាលពីវេលាម៉ោង ២ និង ០០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉េត្រលេខ ៤១-៤២ ត្រង់ចំណុចព្រីមាន ស្ថិតឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

ដំណើររឿង: មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក រ៉េហ្វ័ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2Q-2577 ទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ GUILLET PABUCK ភេទប្រុស អាយុ ៦៧ ឆ្នាំ ជនជាតិបារាំង មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1N-6048 ធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ឆោម ក្រឹម ភេទប្រុស អាយុ ១៧ ឆ្នាំ បុខរបរសិស្ស មានទីលំនៅព្រៃមូល ឃុំគោកពោធិ៍ ស្រុកបូរីជលសា ខេត្តតាកែវ (របួសស្រាល) រួមដំណើរដោយឈ្មោះ ឆោម ខុម ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរលក់ដូ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសធ្ងន់)។

មូលហេតុ៖ បើកបរដោយល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់