ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៧ កន្លះយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅផ្ទះក្រោយទីបញ្ជាការវរៈការពារព្រំដែនគោកលេខ៨២៥ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីឃាតកម្មដ៏សាហាវមួយ ប្ដីប្រើកាំបិតកាប់ប្រហារប្រពន្ធ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចរត់គេចខ្លួនបាត់។
ស្ត្រីរងគ្រោះ (ប្រពន្ធ) ឈ្មោះ ឆន ជីវ័ន្ត អាយុ២០ឆ្នាំ ចំណែកជនសង្ស័យ (ប្ដី) ឈ្មោះ អ៊ឹម ផល្លី (ហៅតឿ) មានតួនាទីជាមន្ត្រីនគរបាលវរៈការពារ ព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុ។
មូលហេតុ៖មិនទាន់ដឹងនោះទេ។
សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់គេចខ្លួនចូលព្រៃ បាត់ស្រមោល ដោយមកទាល់ពេលនេះ កម្លាំងនគរបាល កំពុងឡោមព័ទ្ធជុំវិញតំបន់នោះ ដើម្បីតាមចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់