ព័ត៌មានជាតិ

លួចទូរសព្ទគេបម្រុងគប់បំបាត់ភស្តុតាង ម្ចាស់គេដឹងទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលលួចទូរសព្ទគេក្នុងបន្ទប់ ហើយបម្រុងគប់ចោលបំបាត់ភស្តុតាង តែត្រូវបានម្ចាស់គេឃើញទាន់ ចាប់បានប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតផ្ទះបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ អួង វណ្ណារ៉ា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រីឯជនរងគ្រោះជាម្ចាស់ទូរសព្ទមានឈ្មោះ ញឹម ច្រឹប អាយុ២៩ឆ្នាំ មុខរបរកម្មការិនីកាត់ដេរ ដោយមានប្តីឈ្មោះ ជួង ចន្ធី អាយុ២៩ឆ្នាំ មុខរបរអ្នកចម្រៀង តាមអកកេះ ស្នាក់នៅជាមួយគ្នា នៅបន្ទប់ជួលភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភព័ត៌មានពីបុរសជាប្តីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានសម្រាកលេងនៅក្នុងបន្ទប់ជាមួយប្រពន្ធ ដោយទុកទូរសព្ទនៅលើឥដ្ឋបញ្ចូលថ្មនៅក្នុងបន្ទប់ក្បែរទ្វារដោយចំហរទ្វារស្រាប់តែស្ត្រីជាប្រពន្ធឃើញស្រមោល នៅមុខទ្វារ ចាំងមកលើវាំងនន ក៏ប្រាប់ប្តីមើលទូរសព្ទ ខណ:នោះទូរសព្ទបានបាត់ពីកន្លែងដែលទុកទៅ ហើយភ្លាមនោះប្តីក៏តាមរកហើយ សួរអ្នកជិតខាងនៅក្បែរនោះឲ្យជួយរកប៉ុន្តែ ចំណែកបន្ទប់មួយមិនព្រមចេញមកដូចគេដោយមានការសង្ស័យ បុរសជាប្តីបានមើលតាមប្រហោងតូច ឃើញជនសង្ស័យឡើងលើធ្នឹមហាក់ ចង់ទម្លាក់អ្វីម្យ៉ាងចេញក្រៅ ដើម្បីបំបាត់ភស្តុតាង តែបុរសជាប្តីបានគោះទ្វារឲ្យជនសង្ស័យ បើកទ្វារហើយវែករកមើលឃើញទូរសព្ទរបស់ជនរងគ្រោះជាប្រពន្ធនៅក្នុងបន្ទប់ជនសង្ស័យ ហើយបានចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចតែម្តង ខណ:នោះសមត្ថកិច្ចបានឆែកឃើញកាំបិតកែច្នៃ និងឧបករណ៍សេពគ្រឿងញៀន មួយចំនួនផងដែរ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ខ្លួនមកសាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

//youtu.be/pLwu_L87p-Q

មតិយោបល់