ព័ត៌មានជាតិ

Updated៖ អាសូរណាស់! រថយន្តកាំមារី ២គ្រឿងបុកគ្នាពេញទំហឹង ផ្ដាច់ជីវិតកូនតូច និងឪពុកភា្លមៗ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៣និង៥៥រសៀលនាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកាំមារី ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ខាងលិចរោងម៉ាស៊ីនកិនស្រូវឈ្នួរ ៤០០ម៉ែត្រ ភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះទាំង ៥នាក់ ពុំទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងមានរថយន្ត ១គ្រឿងម៉ាកកាមារីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-7269 បើកបរម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត និងរថយន្តម៉ាក កាមារី១គ្រឿងទៀត ពណ៌ទឹកប្រាក់ដូចគ្នាពាក់ស្លាកលេខ ភ្នំពេញ 2l-6294 មានអ្នករួមដំណើរចំនួន ៤នាក់ បានធ្វើដំណើរពីទិសខាងកើតទៅលិច លុះធ្វើដណើរមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួសធ្ងន់ ២នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់