ព័ត៌មានជាតិ

នារីម្នាក់បើករថយន្តទំនើបម៉ាក BMW លឿនដូចហោះ បុកខឿនសួនច្បារ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ៣និង៣៥នាទីយប់ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មានករណីរថយន្តបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ម្ដុំផ្សារទំនើបបាយ័ន សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក BMW428i ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BM-5321 បើកបរដោយនារីម្នាក់ អ្នករួមដំណើរ ៥នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តខាងលើ ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុតកើតហេតុ ស្រាប់តែបុកសួនច្បារពុះចែកទ្រូងផ្លូវ បែកកង់ និងផ្ទុះពោងសុវត្ថិភាពអូសទៅមុខប្រហែល ២០០ម៉ែត្រ ទើបអស់ល្បឿន បង្កឲ្យនារីជាអ្នករួមដំណើរបែកមាត់ បន្ទាប់ពីកើតហេតុភ្លាមៗ មនុស្សបានចុះចេញគេចពីកន្លែងកើតហេតុអស់។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំង ធ្វើការស្ទូចរថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់