ព្រះសីហនុៈ នៅវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានអគ្គិភ័យឆេះផ្ទះលក់ដូរ របស់ប្រជាពលរដ្ឋនៅជិតស្ពានសេតេ ក្រុងព្រះសីហនុ។
បើតាមសមត្ថកិច្ចដែលអន្តរាគមន៍ជួយពន្លត់បានឲ្យដឹងថា មានទីតាំងលក់ដូរទំនិញចាប់ហួយ និងទំនិញផ្សេងៗចំនួន ៤កន្លែង ត្រូវបានអគ្គិភ័យឆេះបំផ្លាញ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ មិនទាន់ដឹងពីដើមហេតុ ដែលនាំអោយមានអគ្គិភយ័នេះនៅឡើយ ។
ផ្ទះលក់ដូរទាំង៤កន្លែងដែលខូចខាតរួមមាន៖
១/ម្ចាស់ផ្ទះឈ្មោះ យ៉ុង ភេទប្រុស ជនជាតិខ្មែរ ធ្វើម៉ូតូ ផ្ទះជួលពីគេ។
២/៣ ម្ចាស់ផ្ទះឈ្មោះ ជួន រតនា ភេទស្រី ជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ លក់ភេសជ្ជៈ ផ្ទះជួលពីគេ។
៤/ម្ចាស់ផ្ទះឈ្មោះ លឹម មួយ ភេទស្រី ជនជាតិខ្មែរ លក់ភេសជ្ជៈ។
ចំពោះប្រតិបត្តិការពន្លត់ ចូលរួមពីរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថ និងពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រើប្រាស់ទឹកអស់ជាង ២០ឡាន ទើបគ្រប់គ្រងបានមិនរាលដាលបន្តទៀត៕
មតិយោបល់