ព័ត៌មានជាតិ

សមត្ថកិច្ច បង្ហាញរថយន្តបើកបរហួសល្បឿនកំណត់ ក្នុងទីប្រជុំជន ដើម្បីផាកពិន័យ

កំពង់ឆ្នាំងៈ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានបំពាក់កាមេរ៉ាចាប់ ល្បឿនរថយន្ត នៅតាមដងផ្លូវជាតិពីរចំណុចទួលក្រាំង និងដំរីស ដើម្បីត្រួតពិនិត្យរថយន្ត ដែលបើកបរហួសល្បឿនទាំងនោះ។

-ការកំណត់ល្បឿនបើកបរ ក្នុងទីប្រជុំជនរថយន្ដគ្រប់ធុន បើកបរក្នុងល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង, ម៉ូតូ និងរ៉ឺម៉កកង់បី បើកបរក្នុងល្បឿន៣០គីឡូម៉ែត្រ ក្នុង១ម៉ោង។

-ចំណែកនៅក្រៅទីប្រជុំជន រថយន្ដគ្រប់ប្រភេទបើកបរ ក្នុងល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោង, ម៉ូតូកម្លាំង១២៥ សេសឡើង៧០គីឡូម៉ែត្រក្នុង១ម៉ោង, ម៉ូតូកម្លាំងក្រោម១២៥សេស៦០គីឡូម៉ែត្រ ក្នុង១ម៉ោង, រ៉ឺម៉កកង់បី និងត្រាក់ទ័រ៤០គីឡូម៉ែត្រក្នុង១ម៉ោង។

-ភាគច្រើន បានបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ,បើកបរមិនប្រុងប្រយ័ត្ន, ប្រើប្រាស់គ្រឿងស្រវឹង, វ៉ាជែងដោយមិនបានប្រុងប្រយ័ត្ន ហើយរថយន្តខ្លះទៀត មិនបានយកទៅធ្វើការត្រួតពិនិត្យ ឱ្យបានត្រឹមត្រូវ ដោយពេលខ្លះសម្បកកង់សឹក ធ្វើឱ្យជាន់ហ្វ្រាំងមិនស៊ីជាដើម។ ក្រៅពីបញ្ហាទាំងនេះ ការបើកបរលើសល្បឿនកំណត់ ក៏ជាបុព្វហេតុមួយនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរលើដងវិថីផងដែរ។

-សមត្ថកិច្ច បានបង្ហាញរូបភាពស្តីពីរថយន្តមួយចំនួន បានបើកបរលើសល្បឿនកំណត់ និងរងការផាកពិន័យផងដែរ។ រៀងរាល់ថ្ងៃកម្លាំងនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្តដាក់ជាប់ជាប្រចាំនៅតាមដងផ្លូវជាតិសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ហើយនៅក្នុងការប៉ុស្តិ៍ត្រួតពិនិត្យនេះ កម្លាំងប៉ូលិសធ្វើការផ្តោតសំខាន់ លើការពិនិត្យល្បឿន និងបាញ់ល្បឿនយានយន្ត៕

មតិយោបល់