ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ លួចឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៣០នាទី កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនបរទេសម្នាក់ ពីកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក ពាក់ព័ន្ធនឹងករណីលួចឆ្លងដែន-ស្នាក់នៅខុសច្បាប់។

ដំណើររឿង៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានជនបរទេសម្នាក់ឈ្មោះ LAI DUCDIEP ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិវៀតណាម គ្មានលិខិតឆ្លងដែន និងបានចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកជ្រៃធំ ដោយពុំមានឯកសារឆ្លងដែន គោលបំណងធ្វើដំណើរទេសចរណ៍ ដោយជិះម៉ូតូទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានបន្តដំណើរមកដល់ចំណុចភូមិសរស្តម្ភ ឃុំសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នាវេលាម៉ោងប្រហែល ៩ និង ៣០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សួរនាំក្នុងពេលដែលខ្លួន ចូលសុំផ្ទះប្រជាពលរដ្ឋស្នាក់នៅតែម្តង។

បច្ចុប្បន្ន ជនបរទេសរូបនេះ ត្រូវបានបញ្ជូនទៅ ទីស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីនៃច្បាប់៕

មតិយោបល់