ព័ត៌មានជាតិ

លួចម៉ូតូហើយបម្រុងរត់គេច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កណ្ដាលៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ១២ និង ១០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួន ស្ថិតភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យទាំងពីនាក់រួមមាន៖
១/ឈ្មោះ ឈឺន ទីណា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ អ៊ិត បូរី ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ ។
អ្នកទាំង២នាក់ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សម្បត្តិ ស្រីភា ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ មានទីលំនៅភូមិ/ឃុំកើតហេតុ ។

វត្ថុតាងដកហូតបាន៖ ម៉ូតូម៉ាក ZOOMER.X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-3559។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មកចតទុកនៅខាងមុខផ្ទះរបស់ខ្លួន
ជាប់ចិញ្ចើមផ្លូវដោយពុំដោះសោរចេញទេ បន្ទាប់មកដើរចូលទៅក្នុងផ្ទះ។ ភ្លាមនោះ ជនសង្ស័យក៏ធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួន។ បន្តិចក្រោយមកជនរងគ្រោះចេញពីក្នុងផ្ទះវិញទើបដឹងថាបាត់ម៉ូតូ ក៏រាយការណ៍ដល់សមត្ថកិច្ចជួយអន្តរាគមន៍។
បន្ទាប់ពីទទួលបានពត៌មានភ្លាម កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងគោលដៅរបស់ជនសង្ស័យ ព្រមទាំងសហការណ៍ជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប្រទាលស្រុកស្អាង រហូតឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយគោលបំណង់ជិះយកទៅលក់នៅខេត្តតាកែវ តែពេលកំពុងជិះតាមផ្លូវ ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនបានតែម្តង៕

មតិយោបល់