កណ្តាលៈ កាលពីវេលាម៉ោង៣ជិតភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មានករណីមនុស្សឃាតដោយអចេតនា រាយខ្សែលួសឆក់កណ្តុរ ឆក់អ្នកដ៍ទៃស្លាប់ នៅចំណុចដីស្រែប្រាំងរបស់សុឹម ម៉ាប់ ក្រោយភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះ វ៉ាយ ទឹម ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកសិករ (ស្លាប់)។ ជនសង្ស័យឈ្មោះ សុឹម ម៉ាប់ ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកសិករ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ អាគុយម៉ាក BB N70Lចំនួនមួយ , អាំងវរ័ទរ័១គ្រឿង, ខ្សែលួស ពណ៌សប្រវែង១២០ម៉ែត្រ និងជន្ទុលឬស្សីខ្លីៗមួយចំនួន។
មុនពេលកើតហេតុ នៅថ្ងៃមិនចាំខែ៤ ឆ្នាំ២០១៨ ជនសង្ស័យបានទៅព្រួសស្រូវនៅចំណុចកើតហេតុ (ដីស្រែប្រាំងរបស់ឪពុកក្មេក) នៅក្រោយភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ។ ក្រោយពីព្រោះស្រូវហើយបានរយៈពេល១ខែ ក្នុងខែ៥ ស្រូវដុះបានកម្ពស់៣តឹក ជនសង្ស័យបានចាប់ផ្ដើមរាយលួស ឧបករណ៍ឆក់សត្វកណ្ដុរ ជុំវិញដីស្រូវទំហំ១២គុណ១៨០ម៉ែត្រ ក្នុងគោលបំណងការពារសត្វកណ្ដុរ កុំឲ្យសុីស្រូវ ដោយមានដាក់ឈើខ្វែងនិងស្បោងកៅស៊ូជាសម្គាល់ឲ្យគេដឹង។ ការរាយឧបករណ៍ឆក់សត្វកណ្ដុរនេះ ជនសង្ស័យរាយតែពេលយប់ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៥ភ្លឺ ដោយជនសង្ស័យនៅដេកចាំផងដែរ លុះនៅថ្ងៃ៣០ ខែឧសភា ឆ្នាំ២០១៨ ម៉ោង៦ល្ងាច ជនសង្ស័យបានយកអាគុយ៧០ម៉ាក BBC និងអាំងម៉ូទ័រទៅរាយឆក់កណ្ដុរនៅកន្លែងកើតហេតុ។ លុះដល់ម៉ោង១០យប់ មេឃភ្លៀងជនសង្ស័យបានសារឧបករណ៍ឆក់ទាំងនោះមកផ្ទះវិញ។ លុះដល់ម៉ោង២ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានយកឧបករណ៍ទៅរាយឆក់កណ្ដុរបន្តទៀត។ ក្រោយពីរាយរួចបានប្រហែល១ម៉ោង ជនសង្ស័យបានដើររើសសត្វកណ្ដុរស្រាប់តែឃើញជនរងគ្រោះដើមកមើលសន្ទូងរបស់ខ្លួនដែលនៅជាប់ព្រំដីជនស្ស័យខាងជើង ពេលនោះជនសង្ស័យឃើញជនរងគ្រោះដើរចូលមកហើយស្រែកប្រាប់ថា (ខ្ញុំមិនទាន់ដោះអាគុយទេ) តែជនរងគ្រោះមិនលឺនៅតែដើរចូលមកបន្តទៀតជិតដល់ខ្សែលួស ជនសង្ស័យភ័យក៏រត់ទៅដោះដង្គៀបចេញពីក្បាលអាគុយរួចងាកទៅមើលជនរងគ្រោះឆក់ដួលបាត់ទៅហើយ។ បន្ទាប់មកជនសង្ស័យបានមកជួយធ្វើចលនាឲ្យជនរងគ្រោះ តែជនរងគ្រោះស្លាប់បាត់ហើយ។
នៅវេលាម៉ោង៦ល្ងាច កូនជនរងគ្រោះនិងបងប្អូនក្នុងភូមិបាននាំគ្នាយកសពជនរងគ្រោះមកតម្កល់ទុកនៅផ្ទះជនរងគ្រោះ ហើយរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ស្វាយអំពារតែម្តង។ ក្រោយពេលទទួលដំណឹងម៉ោង៦និង៤០នាទី កម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍និងអាជ្ញាធរមូលដ្ឋាន ចុះដល់កន្លែងកើតហេតុនៅវេលាម៉ោង៨និង៣០នាទីដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់