ព័ត៌មានជាតិ

និស្សិតស្រីម្នាក់ជិះម៉ូតូបុករថយន្តឈប់ចតម្ចាស់ចុះបត់ជើងតូច បណ្ដាលឲ្យរងរបួស

ស្វាយរៀង: កាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកពីក្រោយរថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៦-១៣៧ ភូមិព្រៃសម្ភរ័ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

រថយន្តម៉ាក កាមារីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ.ព2AP-7961 បើកបរដោយឈ្មោះ ព្រំ សំបូរ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ បើកបរដោយឈ្មោះ លន់ លំអង ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តធ្វើដំណើរពីកើតទៅលិច អ្នកបើកបរបានឈប់ចតចុះបត់ជើងតូច ស្រាប់តែម៉ូតូបើកមកពីកើតទៅលិច ស្របទិសគ្នា បុកចំហៀងផ្នែកឆ្វេងរថយន្ត បណ្ដាលឲ្យមនុស្សរងរបួស។

ក្រោយពេលកើតជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ចចុះវាស់វែង រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់