ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ២នាក់ ជិះរថយន្តធ្វើសកម្មភាព លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ក្រចេះ: នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកព្រែកប្រសព្វ កាលពីវេលាទៀបភ្លឺថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើការស្រាវចាប់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ឋនិងអំពើលួចមួយករណីនៅខាងក្រោយស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជនសង្ស័យ៖១.ឈ្នោះ ហ៊ីម ហាប អាយុ២៦ឆ្នាំ រស់នៅភូមិ ក្រញ៉ូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង២. ឈ្មោះ សេង ថាវី អាយុ២៥ឆ្នាំ នៅឃុំកាប៉ៅ ស្រុកកំចាយមា ខេត្តព្រៃវែង ។

អធិការនគរបាលស្រុកព្រែកប្រសព្វ លោកវរសេនីយ៍ឯក ចាន់ សុផល្លា បានបញ្ជាក់ថា ក្រោមការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលស្រុកបានធ្វើការឡោមព័ទ្ឋ ស្ទាក់ចាប់ពួកគេ(ជនសង្ស័យ)ទាំងពីរនាក់បាន ភ្លាមៗក្រោយពីពួកគេ បានប្រើប្រាស់រថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ជាមធ្យោបាយធ្វើសកម្មភាព លួចទ្រព្យសម្បត្តិលុយកាក់មួយចំនួនពីធំ ពីក្នុងផ្ទះប្រជាពលរដ្ឋនៅខាងក្រោយ ស្រុកព្រែកប្រសព្វ។

ជនសង្ស័យទាំងពីរនាក់​ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់