ក្រចេះ: កាលពីវេលាម៉ោង ១០ និង ២០នាទី ប្រទះឃើញសាកសពបុរសម្នាក់ក្នុងសភាពស្អុរលួយ ត្រង់ចំណុចអូរព្រៃការបាស់ ក្បែរវាលស្រែ ស្ថិតភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ជនរងគ្រោះឈ្មោះ ហម រិន ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យ សន្និដ្ឋានថាជនរងគ្រោះអាចស្លាប់ដោយសាតែខ្យលគ។
បច្ចុប្បន្ន សពត្រូវគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បញ្ជាក់៖ ជនរងគ្រោះតែតែផឹកស្រា និងដើរដាក់អន្ទាក់សត្វព្រៃជាប្រចាំ៕
មតិយោបល់