ព័ត៌មានជាតិ

ជនជាតិជប៉ុនម្នាក់បើកម៉ូតូក្នុងល្បឿនលឿន ទៅបុកជាមួយសិស្សសាលា បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង

សៀមរាប: នៅវេលាម៉ោង ១ និង ៣៥នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំនុចផ្លូវជន្លង់ សង្កាត់សាលា កម្រើក ក្រុង/ខេត្តសៀមរាប ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានបុរសម្នាក់ជាជនជាតិជប៉ុន ជិះម៉ូតូធំ ទំនងបត់លឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកសិស្សសាលាម្នាក់ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់។បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់