ព័ត៌មានជាតិ

ចុះបង្ក្រាបទៀតហើយ! ឃាត់ខ្លួន៨នាក់និងស្រោមអនាម័យជាច្រើន..

ភ្នំពេញៈ កាលពីវេលាម៉ោង៧និង៥៥នាទីយប់ ថ្ងៃអង្គារ៍ ទី៩កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដោយលោក កុល បុន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបទីតាំងម៉ាស្សាកោសជប់ មួយកន្លែង ស្ថិតនៅផ្ទះលេខ៥៩៤ តាមបណ្ដោយផ្លូវលេខជាតិលេខ២ ក្រុមទី១២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសង្ស័យថាមានបង្កប់សេវាបម្រើផ្លូវភេទ។

ជាលទ្ធផល ឃាត់ខ្លួនបានមនុស្សចំនួន៨នាក់ ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ ឡុង ស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ហាង ចំណែកស្រ្តីវ័យក្មេងចំនួន៧នាក់ទៀត ដែលមានអាយុចាប់ពី១៨ឆ្នាំដល់៣៥ឆ្នាំ ជាស្រ្តីបម្រើនៅក្នុងហាងម៉ាស្សាកោសជប់មួយនោះ ក្រៅពីនេះក៏មានការដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ ដូចជាស្រោមអនាម័យ(ប្រើរួច,មិនទាន់ប្រើ)។

ចំណែកទីតាំងផ្ទះដែលបើកម៉ាស្សាកោសជប់ខាងលើនេះ ត្រូវអាជ្ញាធរបិទទ្វារជាបណ្ដោះអាសន្ន។

បច្ចុប្បន្នស្ត្រីម្ចាស់ទីតាំង និងស្រ្តីរងគ្រោះចំនួន៧នាក់ ដែលជាអ្នកបម្រើការនៅទីនោះ ត្រូវបាននាំទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរ មនុស្សនិងការពារអនិតិជន ដើម្បីសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់