កោះកុងៈ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩
វេលា ម៉ោង ៩និង០០ នាទី ព្រឹក មានករណី ឃាត កម្ម នៅ ចំណុច ភូមិ ឃុំ ថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្រោយ ទទួល បាន ពត៌មាន កម្លាំង អធិការដ្ឋាននគរបាល ស្រុក សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ថ្មស ដោយ មានកា រ ចូលរួម ពី គ្រូពេទ្យមណ្ឌលសុភាពថ្មស បានចុះពិនិត្យសាកសព ។
តាមការស្រាវជ្រាវ បានបញ្ជាក់ ថា ជនរងគ្រោះមានឈ្មោះ មុំ ម៉េន ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិឃុំកើត ហេតុ ខាងលើ ជាជនមានសតិមិនប្រ ក្រតី តាំងកំណើត នៅ លើសាក សពជនរងគ្រោះ មានស្នាម ជាំ លើបំពុង ក និងមានឈាម ចេញតាមច្រមុះ តាមការសន្និដ្ឋានពីគ្រូពេទ្យ គឺ ជន រងគ្រោះ ស្លាប់ដោយសារគេ ច្របាច់ ក ។
នៅ ពេល ដែល កម្លាំងស្រាវជ្រាវ ក៏ ឈាន ដល់ឃាត់ ខ្លួនជនសង្ស័យឈ្មោះ តឹម វ៉ន ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មស ស្រុកបូទុមសាគរ មានសតិមិន ប្រក្រតី ដូចគ្នា ដើមិនចូលផ្ទះ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បាន បំពេញ សំណុំ រឿង ចាត់ ការ តាម និតិវិធីច្បាប់៕
មតិយោបល់