ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចរកឃើញសំបកគ្រាប់ចំនួន៣ករណីបាញ់ម្ចាស់ហាងតន្ត្រីសំណាងដាណេក្រុងបាវិត

ស្វាយរៀង: នៅវេលាម៉ោង៩និង២០យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីបាញ់ប្រហារ ដោយមួយគ្រាប់បាញ់ទៅលើ មួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាង បណ្តាលឲ្យរងរបួសធ្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម ដែលស្ថិតនៅក្នុងហាងភោជនីយដ្ឋាន តន្ត្រីសំណាងដាណា ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ខណ:ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនបង្ក ក្រោយពីរត់បាត់ស្រមោល បន្ទាប់ពីប្រព្រឹត្តបទល្មើសនេះ៕

 

មតិយោបល់