ស្វាយរៀងៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦ និង ២០នាទីយប់ មានករណីនគរបាលម្នាក់បាញម្ចាស់ហាងផឹកស៊ីយីហោ សំណាងអាណេ ស្ថិតភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ម្ចាស់ហាងឈ្មោះ សឿន ដាណេ ភេទស្រី អាយុ ៣៨ ឆ្នាំ រស់នៅភូមក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ កែវ ចិត្រា អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ឪពុកឈ្មោះ កែវ គង់ អធិការនគរបាលក្រុងបាវិត។
ដំណើររឿង៖ នៅវេលកើតហេតុ ជនសង្ស័យបានយកកាំភ្លើងខ្លីបាញ់ទៅលើជនរងគ្រោះចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
បច្ចុប្បន្ន ជនសង្ស័យបានចូលខ្លួនទៅសារភាពទោសនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងហើយ៕
មតិយោបល់