ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៦នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

រតនគិរី: នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី កម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦មុខសញ្ញាមានដូចខាងក្រោម៖
១.ឈ្មោះ ឃុន សុខខេង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ូតូឌុប។
២.ឈ្មោះ សុខ ភ័ណ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ។
៣.ឈ្មោះ សុខ ចម្រើន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
៤.ឈ្មោះ ប៉ៃ សិដ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ។
៥.ឈ្មោះ អុច ឈុនលី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រកដ។
៦.ឈ្មោះ តន់ ចាន់វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)ទាំង០៦នាក់។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១ថង់ ទម្ងន់១០.១៧ ក្រាមទាំងសំបកថង់
-ដាវសាំមេរៃ០១ដើម
-ទូរស័ព្ទ០២គ្រឿង
-ម៉ូតូ០១គ្រឿង
-លុយខ្មែរ១,០០០,០០០ រៀល
-សម្ភារ:សេពមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

មតិយោបល់