ភ្នំពេញៈ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកងធ្វើការឃាត់ខ្លួន ពីបទហិង្សាដោយចេនាមានស្ថានទម្ងន់ទោស (បង្ករបួសស្នាម) ដែលប្រព្រឹត្តទៅនៅផ្លូវ លេខ៣៨០ កែង៦៣ស្ទួន ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនបង្កឈ្មោះ ជឹម ដេវិន ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ក្រាំងខ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរសន្ដិសុខ។
ជនរងគ្រោះឈ្មោះ គេង វណ្ណៈវិសាល ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខ៧៦ ផ្លូវ៣៦៩ ភូមិកណ្ដាល១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ មុខរបរ រត់ម៉ូតូកង់បី (ឥណ្ឌា) បណ្ដាលឲ្យរងរបួស ចំទងត្រចៀកខាងឆ្វេង ដេរចំនួន ១៥ថ្នេរ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូ១គ្រឿង ម៉ាកប៊ិត ពណ៌ខៀវលាយសរ ពាក់ស្លាកលេខ ភ្នំពេញ 1HL-7630 រួមទាំង កូនសោរម៉ូតូចំនួន១ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ណោះអាសន្ននៅអធិការដ្ឋានខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់