ព័ត៌មានជាតិ

ជនជាតិខ្មែរអ៊ីស្លាមម្នាក់ ត្រូវសមត្ថកិច្ចវ៉ៃខ្នោះពីបទឆក់

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក វរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីជនរងគ្រោះបានសម្រេចតែរត់មិនរួច នៅត្រង់មុខផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ រី អ៊ីសា ភេទប្រុស ជនជាតិខ្មែរ ឥស្លាម អាយុ ១៨ឆ្នាំ មានទីលំនៅផ្ទះ គ្មានលេខ ផ្លូវបេតុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ មុខរបរគ្មាន ជាអ្នកឆក់ (ប្រើប្រាស់គ្រឿងញៀន) ឃាត់ខ្លួនបាន។

មធ្យោបាយ ធ្វើសកម្មភាពដកហូតម៉ូតូ C125 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GG-7513។
ទូរស័ព្ទបានប្រគល់ឲ្យជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យ និងមធ្យោបាយធ្វើសកម្មភាពបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់