បរទេស៖ កីឡាករខ្សែការពារ Kieran Trippier មកដល់ពេលនេះត្រូវបានគេជឿជាក់ថាកំពុងតែរំពឹងទុកយ៉ាងខ្លាំងក្លាថានឹងអាចធ្វើការផ្ទេរមកចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD នៅអង់គ្លេសវិញឲ្យបាននៅរដូវក្តៅនេះ។
The Sunsports បានចេញផ្សាយថាកីឡាករខ្សែការពាររូបនេះតែងតែមានព័ត៌មានទំនាក់ទំនងជាមួយនឹងបិសាចក្រហមជាច្រើនសប្តាហ៍ជាប់គ្នាកន្លងមកហើយហើយក្នុងនោះគ្រូបង្វឹកក្លឹបលោក Ole Solskjaer ផ្ទាល់គឺជាអ្នកដែលបានចាប់អារម្មណ៍ចំពោះ Trippierដូចគ្នាផងដែរ។
កីឡាករវ័យ៣០ឆ្នាំរូបនេះនៅសល់កុងត្រារយៈពេល២ឆ្នាំទៀតជាមួយនឹងក្លឹបអេស្បាញ AT Madrid ប៉ុន្តែគេជឿជាក់ថាគាត់នឹងអាចផ្ទេរចាកចេញពីនោះក្នុងតម្លៃខ្លួនប្រមាណជា៣០លានផោន៕
មតិយោបល់