ព័ត៌មានជាតិ

អាសូរណាស់! ប្រុសស្រី ២នាក់ ជិតដល់ថ្ងៃរៀបការ ជិះម៉ូតូទៅស្រុក ដើម្បីបោះធៀប ត្រូវរថយន្តបុកស្លាប់ម្នាក់

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមផ្លូវជាតិលេខ៤ សង្កាត់១ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ប្រុសស្រីពីរនាក់ ជិះម៉ូតូម៉ាក Zoomer ត្រូវរថយន្តប៉ះកៀរ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ២នាក់ ជិតរៀបការ បំណងជិះម៉ូតូទៅស្រុក ដើម្បីបោះធៀបការ តែបែរជួបគ្រោះអកុសលទៅវិញ ដោយភាគីខាងប្រុស បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកខាងស្រី របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

មូលហេតុ៖ មិនទាន់ដឹងនេះទេ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់