ព័ត៌មានជាតិ

ករណីទុស្សេខ្សែភ្លើងឆេះផ្ទះពលរដ្ឋ នៅក្រុងតាខ្មៅ

កណ្ដាលៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ៧និង៣០នាទីព្រឹក ករណីអគ្គិភ័យចំណុចផ្ទះឈ្មោះ សន ថុល ភេទ ប្រុសអាយុ ៤២ឆ្នាំ នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សម្ភារៈខូចខាតរួមមាន៖
– ផ្ទះធ្វើអំពីឈើប្រកសង្គសី បណ្តោយ ៦ម៉ែត្រxទទឹង ៤ម៉ត្រែ ចំនួន ១ខ្នង
– ពូកដេកចំនួន ១ខោអាវមួយចំនួនទៀត ។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោង ៧និង៣០នាទីព្រឹកឈ្មោះ សួន សារ៉ុម (ហៅប៉ះ) ដែលអ្នកនៅជិតខាងបានឃើញភ្លើងឆេះចេញពីផ្ទះខាងលើ ក៏បានស្រែកហៅអ្នកជិតខាងឲ្យមកជួយពន្លត់គ្នា ដោយភ្លើងឆេះខ្លាំងពេកជួយពន្លត់បានខ្លះ នៅសល់ប្រហែល ៣០% ។

បញ្ជាក់៖ ពេលឆេះម្ចាស់ផ្ទះមិននៅផ្ទះទាំងប្តីទាំងប្រពន្ធជាប់ទៅធ្វើការនៅតាខ្មៅ ។

តាមការសន្និដ្ឋាន៖ ផ្ទះឆេះបណ្តាលមកពីទុស្សេ ខ្សែភ្លើង៕

មតិយោបល់