ព័ត៌មានជាតិ

ឃើញចម្ការស្វាយស្ងាត់ល្អគិតថាមិនអី ពេលសមត្ថកិច្ចទៅដល់រត់ចែកជើងគ្នា

កណ្ដាល: កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣០នាទី សមត្ថកិច្ចបានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង ស្ថិតនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនសង្ស័យចំនួន ២នាក់រួមមាន៖
១/ឈ្មោះ វណ្ណ វណ្ណ: ភេទប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
២/ឈ្មោះ រ៉ី សារ៉ាក់ ភេទប្រុស អាយុ ៦៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។

វត្ថុតាងដកហូតបាន៖
-មេអាប៉ោង ០២ គ្រាប់
-កូនកន្សែង ០២
-ចានថ្មចំនួន ០២
-កន្ធន់ដែក ០១
-កម្រាលហាន់តោ ០១
-ស្បែកជើង ០៥ គូ
-ប្រាក់រៀល ៦២០០០ រៀល
-កៅអីជ័រ ០៧
-ម៉ូតូ C100 កូរ៉េ ពណ៌ក្រហម ០១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BJ-0236
ឥកន្ទេល ០១។

ដំណើររឿង៖ នៅវេលាកើតហេតុ កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានចុះស្រាវជ្រាវបង្ក្រាបល្បែងស៊ីសង (អាប៉ោង) ត្រង់ចំណុចចម្ការស្វាយរបស់ឈ្មោះ ថុង ស្រ៊ី ភេទប្រុស រស់នៅភូមិ/ឃុំខាងលើ ឃាត់ខ្លួនបានមនុស្ស០២នាក់ និងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរស្រុកខ្សាច់កណ្តាល អនុវត្តតាមនីតិវិធី៕

មតិយោបល់