ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤និង១០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ លួច (វះកាបូបយកសម្ភារ:) នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវលេខ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សែម បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវបេតុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ ។
វត្ថុតាងចាប់យក៖ កាបូបក្រណាត់ស្ពាយចំហៀងពណ៌សចំនួន០១ ,កូនកាបូបម៉ាក MK ចំនួន០១ (របស់ជនរងគ្រោះ) ។
ទូរស័ព្ទម៉ាក IPHONE11Promax ពណ៌ (របស់ជនសង្ស័យ) ។
ចំពោះសម្ភារៈរបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះវិញ តាមពាក្យស្នើសុំ ដោយមានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ៕


មតិយោបល់