ព័ត៌មានជាតិ

រថយន្តដឹកភ្ញៀវទេសចរណ៍ បើកបុកគ្នាម៉ូតូរបស់អនុសេនីយ៍ឯក ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់

កណ្តាល: កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង១៥នាទី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់ និងរងរបួសមនស្ស ២នាក់ ត្រង់ចំណុចច្រកចូលបុរីស្វាយរលំ លើផ្លូវជាតិលេខ២១ ស្ថិតភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

អ្នកបើករថយន្ត មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន។ ចំណែកអ្នកបើកម៉ូតូឈ្មោះ គុណ វិចិត្រ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិពានិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(ស្លាប់) និងអ្នករួមដំណើរពីក្រោយឈ្មោះ ហួន ស្រីពេជ ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិបឹងទំពន់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (រងរបួសស្រាល)។

រថយន្តបង្ក ម៉ាក KIA COSMOS ពណ៌សលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-6223 ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបើកឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូ ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-8502 ទិសដៅពីត្បូងទៅជើង បុកចំកង់ខាងក្រោយ បង្កឲ្យអ្នកបើកម៉ូតូស្លាប់ និងអ្នករួមដំណើរម្នាក់ រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាល រង់ចាំការដោះស្រាយតាមច្បាប់។ ដោយទ្បែកអ្នករបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:សពប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់