ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបើកវ៉ាជែង បណ្ដាលឲ្យម៉ូតូស្លាប់បុរសម្នាក់ នៅស្រុកពួក

សៀមរាបៈ នៅវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូមានទិសដៅផ្ទុយគ្នានៅលើកណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែតលេខ៣៣៩,៣៤០ ក្នុងទឹកដីភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ រាជការ បើកបរដោយឈ្មោះ ស្វឿង ពិសី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង បើកបរទិសដៅពីលិចទៅកើត ហើយវ៉ា ទៅបុកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ សៀមរាប 1O-3079 បើកបរដោយឈ្មោះ ឡង ពន្លឹក ភេទប្រុស អាយុ ៣៣ឆ្នាំ សព្វថ្ងៃរស់ភូមិតារស់ សង្កាត់ក្របីរៀល ក្រុងសៀមរាប។
ម៉ូតូបើកពីកើតទៅលិចបណ្តាលឲ្យស្លាប់អ្នកបើកបរក្នុងពេលសង្គ្រោះនៅមន្ទីរពេទ្យ

ខូចខាត៖
-រថយន្តស្រាល នឹងធ្លាក់រថយន្តពីចម្លាក់ផ្លូវទៅខាងឆ្វេងដៃទិសចរាចរណ៍។
-ម៉ូតូខូចខាតធ្ងន់។

មូលហេតុ៖ អ្នកបើកបររថយន្តវ៉ាជែង និងមិនប្រកាន់ស្ដាំ។

ក្រោយពេលកើតហេតុកំលាំងជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់