ភ្នំពេញៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥ និង ៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិចិន ចំនួន០៥នាក់ប្រុស ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ករណីបង្ខាំងមនុស្ស និងជំរិតទាប្រាក់ ត្រង់ចំនុចសណ្ឋាគារជីងហាយវ័ន ផ្លូវលេខ១៣៩ ស្ថិតក្រុម១៤ ភូមិ២ សង្កាត់វាលវង់ ខណ្ខ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន៥នាក់រួមមាន៖
១/ឈ្មោះ LY KANGJIE ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែន។
២/ឈ្មោះ WU YOU ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែន។
៣/ឈ្មោះ WANG JIAN ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែន។
៤/ឈ្មោះ CHEN JIAJIA ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE4904563។
៥/ឈ្មោះ HUANG BOLIN ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែន។
បច្ចុប្បន្នកម្លាំងការិយាល័យកំពុងធ្វើការសាកសួរ និងអនុវត្តនីតិវិធីបន្ត៕
មតិយោបល់