ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្តពីរគ្រឿង បុកពេញទំហឹង ខ្លះសន្លប់ស្ដូក ឯអ្នកផ្សេងទៀត ស្រែកឈឺផ្សា

បាត់ដំបង: កាលពីវេលាម៉ោង ១០កន្លះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥៧B ចន្លោះគីឡូលេខ ៣៣-៣៤ នៅក្រុមទី១២ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកម្រៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាលប្រុសស្រី ៧នាក់។

ដំណើររឿង៖ រថយន្តបង្កម៉ាកកាមរី ពណ៌បៃតងចាស់ ស៊េរី៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2A-7218 បើកបរដោយឈ្មោះ ភាព សុភា ភេទប្រុស របួសធ្ងន់សន្លប់ស្ដូក និងអ្នករួមដំណើរ៖

១/ឈ្មោះ គា ស្រីនាង ភេទស្រី របួសធ្ងន់
២/ឈ្មោះ ប៊ូ គន្ធា ភេទស្រី របួសធ្ងន់
៣/ឈ្មោះ ធី ថៃ ភេទស្រី របួសស្រាល។

ចំណែកភាគីម្ខាងទៀត រថយន្តរងគ្រោះម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ 2X.7663 ភព បើកបរដោយឈ្មោះ ប៉ុន ចាន់ពៅ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិខ្យាច់ពយ ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របួសស្រាល និងអ្នករួមដំណើររួមមាន៖

១/ឈ្មោះ សាយ សាវុន ភេទប្រុស របួសស្រាល
២/ឈ្មោះ មួង ណេង ភេទប្រុស រងរបួសស្រាល។

មូលហេតុ៖ ដោយសារអ្នកបើករថយន្តកាមរីស៊េរីឆ្នាំ៩៥ បើកបរមិនប្រកាន់ស្តាំ។

ក្រោយកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានបញ្ជូនព្យាបាល នៅមន្ទីរពេទ្យកងពលតូចថ្មើរជើងលេខ៥៣កំប្រង់ក្នុងស្រុកកម្រៀង។

ដោយទ្បែកវត្ថុតាង រថយន្តខូចខាតទាំងពីរគ្រឿង ត្រូវសមត្ថកិច្ច ចុះវាស់វែង និងយកទៅរក្សាទុកនៅអធិការស្រុកកម្រៀង ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់