ស្វាយរៀងៈ តាមប្រភពព័ត៌មានរាយការមកថា ករណីកូនប្រុសលោកអធិការដ្ឋានក្រុងបាវិត បាញ់ប្រហារលើស្ត្រីជាម្ចាស់ហាងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម ស្ថិតនៅក្នុងហាងភោជនីយដ្ឋាន សំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពេលនេះ ជនដៃដល់ ត្រូវបញ្ជូនទៅកាន់តុលាការ នារសៀលនេះហើយ។
ជនរងគ្រោះឈ្មោះ សឿន ដាណេ ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត។ ចំណែកជនដៃដល់ ឈ្មោះ កែវ ចិត្រា មានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនគ្រឿងញៀន ជាអតីតជានគរបាលនៅក្រុងបាវិត ទើបតែប្រកាសតែងតាំង ជាអធិការរងបាន ៥ទៅ ៦ថ្ងៃប៉ុណ្ណោះ ត្រូវជាកូនប្រុសរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត។
បន្ទាប់មកទៀតបានប្រាប់បុគ្គលិក ឲ្យហៅម្ចាស់ហាងមកជួប ហើយបុរសខាងលើ បានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងមួយគ្រាប់ទៀតបាញ់តម្រង់ក្បាលស្ត្រីរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។
សូមបញ្ជាក់៖ជនរងគ្រោះដែលជាម្ចាស់ហាងបានស្លាប់ហើយនៅមន្ទីរវៀតណាម ហើយបានដឹកសាកសពត្រឡប់មកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតវិញ៕
មតិយោបល់