ព័ត៌មានជាតិ

ទប់ទឹកភ្នែកមិនបាន! បុគ្គលិកហាងសំណាងអាណេ បានរៀបចំខោអាវដាក់ឡានដើម្បីត្រឡប់ទៅផ្ទះវិញហើយ ដោយសារថៅកែស្លាប់ ចំណែកកូនស្រីអាយុ ៨ឆ្នាំក៏លែងមានភាពកក់ក្ដៅទៀត…

ស្វាយរៀងៈ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានករណីបាញ់សម្លាប់ស្រ្តីម្ចាស់ហាង តន្ត្រីសំណាងអាណេ ដោយជនសង្ស័យជាកូនប្រុសរបស់លោកអធិការក្រុងបាវិតគឺលោក កែវ គង់ ផ្ទាល់តែម្ដងមានឈ្មោះ កែវ ចិត្រា តួនាទីជាអធិការរងក្រុងបាវិត ទទួលផែនសន្តិសុខ។ អ្វីដែលគួរឲ្យខ្លោចចិត្តនោះ បន្សល់ទុកកូនស្រីអាយុប្រហែល ៨ឆ្នាំម្នាក់ លែងមានម៉ែហៅទៀតហើយ បាត់បង់ភាពកក់ក្ដៅ ហាក់បីដូចមិនដឹងថាម្ដាយស្លាប់សោះ ឡិកឡក់ញញឹមសើចក្អាកក្អាយ ចំណែកបុគ្គលិកហាងវិញ បានទាញកាតាបរៀបចំខោអាវ ដាក់ឡានដើម្បីវិលត្រឡប់ទៅផ្ទះ ក្រោយទទួលព័ត៌មានថា ថៅកែខ្លួនស្លាប់នៅមន្ទីរពេទ្យប្រទេសវៀតណាម។

សូមបញ្ជាក់៖ ពិតជាសរសើរដល់ទឹកចិត្តបុគ្គលិក ដែលហ៊ានប្ដូរជីវិតជួយម្ចាស់ហាងរបស់ខ្លួន ខណៈជនដៃដល់ដកកាំភ្លើង ដោយមិនញញើតបាញ់សម្លាប់យ៉ាងព្រៃផ្សៃបំផុត ទោះបីជនរងគ្រោះលត់ជង្គុងលើកដៃសំពះអង្វរកថា «កុំបាញ់អី» បន្ទាប់ពីកើតហេតុជនដៃដល់រូបនោះ បានទៅផឹកស៊ីនៅព្រំដែនបន្ត រួចទើបត្រឡប់ទៅសារភាពពីទោសកំហុសខ្លួន៕

មតិយោបល់