ព័ត៌មានជាតិ

ប្រុសស្រីជាច្រើននាក់ ភ្នាល់បាល់តាមអនឡាញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោងប្រហែល ១០ និង ៣៥នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធភ្នាល់បាល់តាមអនឡាញ ត្រង់ចំណុចផ្សារដេប៉ូទី១ ផ្ទះលេខ៣៩AE0 ផ្លូវលេខ១៥៦ ក្រុមទី៣ ស្ថិតភូមិ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន១០នាក់ រួមមាន៖
១/ឈ្មោះ ហាន់ សុគន្ធារី ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក C2 Net ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។
២/ឈ្មោះ យេ មករា ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក C2 Net ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាភ្នាក់ងារសីសង) ។
៣/ឈ្មោះ សង ស្រីណាង ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក C2 Net ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។
៤/ឈ្មោះ ចេង សៀន ភេទប្រុស អាយុ ៦៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ១៣៨ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។
៥/ឈ្មោះ ឃៅ យូឡាយ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។
៦/ឈ្មោះ ង្វៀង កុងហាវ ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ២២៧ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់)។
៧/ឈ្មោះ វិន ថាន់លីម ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាងធ្វើឈើ ស្នាក់នៅផ្ទះជួល ផ្លូវ លេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។
៨/ឈ្មោះ ង្វៀង យាំងធី ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាងធ្វើឈើ ស្នាក់នៅផ្ទះលេខ១៣៨ ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់)។
៩/ឈ្មោះ ថាច់ ហួង ភេទប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់)។
១០/ឈ្មោះ ឡុង ចិន្តា ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ៥៣ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។

វត្ថុតាងដកហូតបាន៖
-ម៉ូនីទ័រចំនួន ១៧គ្រឿង
-CPU ចំនួន១៣គ្រឿង
-ឃីប៊តចំនួន១០
-ម៉ៅចំនួន១៤
-ម៉ាស៊ីនព្រីនបុងបាល់ចំនួន៣គ្រឿង
-ម៉ាស៊ីនព្រីនឯកសារចំនួន១គ្រឿង
-ក្បាលកាម៉េរ៉ាសុវត្ថិភាពមួយគ្រឿង
-វិញ្ញាបនបត្រអនុញ្ញាតអាជីវកម្ម របស់ឈ្មោះ គឹម វិទូ មួយច្បាប់
-ត្រាចុះថ្ងៃខែឆ្នាំចំនួន៣គ្រឿង
-ម៉ាស៊ីនគិតលេខ៣
-ទូរទស្សន៍ចំនួន ០៣គ្រឿង និងឯកសារ បុងចាក់បាល់ស៊ីសងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់